មិនឱ្យស្ងាត់ទាន់ ក្រោយពីសម្រេចចិត្តលុប MV ចម្រៀង « ឆ្នាំនឹងសប្បាយខ្លាំង » ចេញពីផេក ហ្វេសប៊ុក និងយូធូប របស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា មិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានចេញ MV ចម្រៀងថ្មីមួយទៀតដែលមានចំណងជើងថា « ក្រមុំគ្រប់ខេត្តមួយណាក៏ជារបស់គេ » ដែលបានបង្ហាញពីតំបន់ទេចរណ៍ធំៗចំនួន ៣ ខេត្តដ៏មានសក្តានុពល។

នៅក្នុង MV ចម្រៀង « ក្រមុំគ្រប់ខេត្តមួយណាក៏ជារបស់គេ » ពិតជាទាក់ទាញអារម្មណ៍មហាជនខ្លាំងណាស់ ដោយសារតែក្នុង MV ចម្រៀងមួយបទនេះបានរំលេចជាមួយតំបន់ទេចរណ៍ចំនួន ៣ ខេត្តធំៗដ៏មានសក្តានុពល ដូចជានៅក្នុងខេត្ត សៀមរាប , បាត់ដំបង និង ខេត្តព្រះសីហនុ ជាដើម…ជាពិសេសការសម្តែងនិងការតុបតែងខ្លួនរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និងនាយ ក្រឹម ក្នុង MV ចម្រៀងបែបកំប្លែង សប្បាយៗ នេះ ពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីបានទស្សនារួច។
កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បាននិយាយទៅកាន់អ្នកគាំទ្ររបស់លោកថា សូមរីករាយជាមួយ MV ចម្រៀង « ក្រមុំគ្រប់ខេត្តមួយណាក៏ជារបស់គេ » ដែលជា MV បែបកំប្លែងសប្បាយៗ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។

គួរបញ្ជាក់ផងដែរថា MV ចម្រៀង « ក្រមុំគ្រប់ខេត្តមួយណាក៏ជារបស់គេ » ផលិតឡើងយ៉ាងសម្រិតសម្រាំងបំផុតទាំងបច្ចេកទេសថត ការកាត់ត ដោយបានរំលេច ពីតំបន់ទេសចរណ៍ សំខាន់ៗក្នុងប្រទេស កម្ពុជា ដើម្បីជួយលើកជួយលើកស្ទួយវិស័យទេចរណ៍ក្នុងប្រទេស កម្ពុជា ផងដែរ ។ តាមរយៈ MV ចម្រៀងនេះ ត្រូវបានគេរំពឹងថា នឹងផ្ទុះខ្លាំងនៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ដោយមានអ្នកយកទៅច្រៀង និង រាំលេងកម្សាន្តយ៉ាងសប្បាយរីករាយជួបជុំមិត្តភក្តិ និង ក្រុមគ្រួសារ។
សូមទស្សនាបទនេះម្ដងទៀតទាំងអស់គ្នា!







