អ្នកឧកញ៉ា ហេង សៀ ផ្ញើសារលិខិតគោរពជូនពរ អ្នកឧកញ៉ា លី ហួរ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ហេង សៀ និងលោកជំទាវ ព្រមទាំងបុគ្គលិក​ក្រោម​ឱវាទគ្រប់​ជាន់ថ្នាក់ សូមផ្ញើសារលិខិតគោរពជូនពរ អ្នកឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន លី ហួរ គ្រុប, ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា និងលោក​ជំទាវ​ឧកញ៉ា ស៊ាង លីម ក្នុងឱកាសពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ យើងខ្ញុំសូមលំឱនកាយវាចាចិត្តបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី សូមប្រទាននូវពរជ័យបវរមហាប្រសើរជូន អ្នកឧកញ៉ា លី ហួរ និង​លោកជំទាវឧកញ៉ា ស៊ាង លីម សូមជួបតែភាពសុខក្សេមក្សាន្ត ចម្រុងចម្រើន និងពោរពេញ​ដោយសុភមង្គល ដើម្បី​បន្តដឹកនាំក្រុមហ៊ុន និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ឱ្យទទួលបានជោគជ័យ និងសម្រេច​បាននូវ​សមិទ្ធផលថ្មីៗ​បន្ថែមទៀត។

ជាថ្មីម្ដងទៀត ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជូន អ្នកឧកញ៉ា លី ហួរ និងលោកជំទាវឧកញ៉ា ព្រមទាំងបុត្រាបុត្រី និងចៅប្រុសចៅស្រីទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕