ដូចដែលលោកអ្នកបានដឹងហើយថា ក្នុងឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ ដែលមានជនរងគ្រោះសរុបចំនួន៥៤នាក់ ស្លាប់ចំនួន២៨នាក់ ស្រី០៤នាក់ និង រងរបួសចំនួន២៦នាក់ ស្រី០២នាក់ ក្នុងនោះមានអ្នកខេត្ត ព្រៃវែងរហូតដល់ទៅ៦នាក់ ដែលសុទ្ធសឹងតែជា អ្នកភូមិ ត្រពាំងសាលា ភូមិកំណើត របស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទាល់តែម្ដង ឧកញ៉ាវ័យក្មេងរូបនេះធ្លាប់បានបញ្ជូនក្រុមការងារចុះជួយដល់ក្រុមគ្រួសាររងគ្រោះភ្លាមៗម្ដងរួចមកដោយចំណាយ រហូតដល់ទៅ២១លានរៀលពោល ស្មើនិង ៥២៥០$។ បន្ថែមលើនេះ លោកឧកញ៉ា វ័យក្មេងចិត្តធម៌បង្ហើបប្រាប់ថា បានបន្ថែមជួយចំនួន១០០០០ ដុល្លារទៀត ជាមួយមូលនិធិរបស់ សម្ដេចអគ្គធម្មសេនាបតីហ៊ុន សែន ។
នេះគឺជាទឹកចិត្តសប្បុរសថ្មីមួយទៀតរបស់លោក ឧកញ៉ា ដែលកន្លងមក លោកឧកញ៉ា បានជួយដល់ការងារសប្បុរសជនជាច្រើនលើកមកហើយ ដូចជាជួយដល់កាកបាទក្រហម មន្ទីរពេទ្យគន្ធបុប្ផា ចុះជួយដល់ជនក្រីក្រ ក៏ដូចជា អ្នកសិល្បជាដើម។ ជាមួយនិងការបរិច្ចាគលើកិច្ចការសង្គមនេះលោក ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានមហាជនកោតសរសើរជាខ្លាំង ហើយមានអ្នកខ្លះបាន ដាក់ងារជូនថាជា ឧកញ៉ាវ័យក្មេងចិត្តធម៌ថែមទៀតផង៕