លោកជំទាវអ្នកឧកញ៉ា ហុង សួន ស៊ីគង់ទ្រីវ ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារជា “លោកអ្នកឧកញ៉ា”

ជុំវិញ​ឧកញ៉ា

លោកជំទាវអ្នកឧកញ៉ា ហុង សួន ស៊ីគង់ទ្រីវ អនុប្រធានសមាគមឧកញ៉ាកម្ពុជា ត្រូវបានព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ប្រោសព្រះរាជទានគោរមងារជា “លោកអ្នកឧកញ៉ា” កាលពីថ្ងៃ ទី១២ ខែមេសា ឆ្នាំ២០២៤ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

 

គោរមងារ “លោកអ្នកឧកញ៉ា” ដ៏ឧដង្គុង្គឧត្ដម ដែល លោកជំទាវអ្នកឧកញ៉ា ហុង សួន ស៊ីគង់ទ្រីវ  ទទួលបាននាពេលនេះ តមតាមសេចក្ដីក្រាបង្គំទូលថ្វាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយយោងទៅលើការចូលរួមយ៉ាងសកម្មរបស់អ្នកឧកញ៉ា ក្នុងសកម្មភាពមនុស្សធម៌ សប្បុរសធម៌ ជាមួយរាជរាដ្ឋាភិបាលនៃកម្ពុជា។ 

គួរបញ្ជាក់ផងដែរថា ព្រះរាជក្រឹត្យផ្ដល់គោរមងារជា “លោកអ្នកឧកញ៉ា” ជូនលោកជំទាវអ្នកឧកញ៉ា ត្រូវបានផ្ដល់កិត្តិយសប្រគល់ជូនផ្ទាល់ដៃ ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយស សមាគមឧកញ៉ាកម្ពុជា កាលពីល្ងាចថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងពិធីសន្និបាតប្រចាំឆ្នាំលើកទី១  និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា នៅសណ្ឋាគារ ហ្គាឌិនសុីធី ៕