ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេ របស់ ខ្មែរ ប៊ែវើរីជីស និងមានពាណិជ្ជកម្មជាច្រើនផ្សេងទៀតក្នុងវិស័យធំៗនៅកម្ពុជា មានអាយុកាលនៅកម្ពុជាជាង ៤ទសវត្ស បានឧបត្ថម្ភថវិកាសរុប ៥០ ម៉ឺនដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈព្រឹត្តិការណ៍បាល់ទាត់មិត្តភាពប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន»។

អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន ជីប ម៉ុង ចូលរួមនិងគាំទ្រយ៉ាងពេញទំហឹងចំពោះស្មារតី «ខ្មែរ ជួយ ខ្មែរ» ដែលបង្កើតឱ្យមានការជួបជុំ និងរួមគ្នាជាធ្លុងមួយពីគ្រប់ភាគីទាំងអស់ ជាពិសេសផ្តល់ស្នាមញញឹមដល់កុមារកម្ពុជា និងជំរុញឱ្យប្អូនៗងៀកមកចូលរួមលេងកីឡា ដើម្បីសុខភាព និងជៀសវាងពីការប្រើប្រាស់គ្រឿងញៀនទាំងអស់គ្នា។»
អ្នកឧញ៉ា លាង ម៉េង បានបន្តទៀតថា ក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមជាសកម្មជាមួយប្រមុខរាជរដ្ឋាភិបាល និងក្នុងការផ្តល់ត្រលប់ទៅសង្គមវិញលើគ្រប់វិស័យ ហើយ ខ្ញុំសង្ឃឹមថា ក្រុមហ៊ុន ជីប ម៉ុង នឹងដើរតួរជានិមិត្តសញ្ញានៃសប្បុរសធម៌ក្នុងសង្គមកម្ពុជា។»
គួបញ្ជាក់ផងដែរថា សន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ មេសានេះ ធ្វើឡើងដើម្បីប្រកាសជាផ្លូវការព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ដែលនឹងធ្វើឡើងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២ រសៀលតទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។


