ឧកញ៉ាបណ្ឌិត សំ សុខនឿន សូមគោរពអបអរសាទរ អ្នកឧកញ៉ា លី ហួរ ក្នុងឱកាសត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារជា «លោកអ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមហ៊ុន SAM SN GROUP និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា ព្រមទាំង​ក្រុមគ្រួសារ សូមគោរពអបអរសាទរ អ្នកឧកញ៉ា លី ហួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន លី ហួរ គ្រុប ក្នុងឱកាសដែលអ្នកឧកញ៉ា ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគោរមងារ ជា «លោកអ្នកឧកញ៉ា» តាមសេចក្តីក្រាបបង្គំ​ទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គោរមងារលំដាប់ថ្នាក់ទី១ ដ៏ខ្ពង់ខ្ពស់បំផុតនិងឧត្តុង្គឧត្តមប្រកបដោយមហាកិត្តិយសនេះ គឺពិតជាស័ក្តិសមនិងជាសក្ខីភាព​ឆ្លុះ​បញ្ចាំង​អំពីគុណវុឌ្ឍិដែល លោកអ្នកឧកញ៉ា បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងធនធានជាច្រើន ដើម្បីចូលរួមបម្រើឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច សាសនា និង​មនុស្សធម៌នាពេលកន្លងមក។

ជាពិសេស លោកអ្នកឧកញ៉ា បានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ក្នុងការចូលរួមការដឹកនាំ​សមាគមឧកញ៉ា​កម្ពុជា​បោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅមុខក្នុងស្មារតីរួបរួមសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា ដើម្បី​ចូលរួមជាមួយ​រាជរដ្ឋាភិបាល​លើការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

យើងខ្ញុំទាំងអស់គ្នា សូមចូលរួមអបអរសាទរ និងសូមគោរពជូនពរ លោកអ្នកឧកញ៉ា លី ហួរ និងលោកជំទាវ ព្រមទាំង​បុត្រាបុត្រី និងក្រុមគ្រួសារទាំងមូល សូមប្រកបដោយសិរីមង្គល វិបុលសុខ និងពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕