លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំងអនុប្រធាន ក្រុមប្រឹក្សាភិបាល និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា ផ្ញើសារអបអរសាទរ អ្នកឧកញ៉ា ម៉ៅ ចំណាន ជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦

ជុំវិញ​ឧកញ៉ា


លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំងអនុប្រធាន ក្រុមប្រឹក្សាភិបាល និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា សូមអបអរសាទរ និងជូនពរជូនចំពោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណានដែលបានជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ (ឆ្នាំ២០២៤-២០២៩) ជាមួយនឹងការគាំទ្រដ៏ច្រើនលើសលប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវអ្នកឧកញ៉ា ដែលជាស្ត្រីមួយរូបពោរពេញទៅដោយចំណេះដឹង បទពិសោធន៍ ទេពកោសល្យ ព្រមទាំងកិត្តិនាម និងភាពជាអ្នកដឹកនាំទាំងក្នុងវិស័យជំនួញ សិល្បៈ និងមនុស្សធម៌នៅក្នុងសង្គមដែលជាគុណវុឌ្ឍិដ៏សំខាន់ក្នុងការរួមចំណែកលើកស្ទួយវិស័យសិល្បៈជាតិពង្រឹងចំណងសាមគ្គីភាពនៅក្នុងសហគមន៍សិល្បៈខ្មែរឱ្យកាន់តែរឹងមាំថែមទៀត។

យើងខ្ញុំទាំងអស់គ្នា សូមជូនពរ លោកជំទាវអ្នកឧកញ៉ា និងស្វាមី ព្រមទាំង បុត្រា បុត្រី ប្រកបដោយសុខភាពល្អបរិបូរណ៌ បញ្ញាញាណវាងវៃ និងដឹកនាំ សមាគមសិល្បករខ្មែរទទួលបានភាពជោគជ័យ រីកចម្រើន ប្រកបដោយកិត្យានុភាពទាំងលើឆាកជាតិ និងអន្តរជាតិ៕