សមាជិក-សមាជិកានៃសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍ ចំពោះការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ជាភាសាខ្មែរនូវព័ត៌មាន “ក្រុមឃ្លាំមើលស្នើឱ្យរដ្ឋាភិបាលស៊ើបអង្កេតសណ្ឋាគារ លី យ៉ុងផាត់ ដែលមានការសង្ស័យថាមានការជួញដូរមនុស្ស…”។ ការផ្សាយនេះ មានលក្ខណៈជាការមួលបង្កាច់ និងមានចេតនាអាក្រក់ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា។
ការចុះផ្សាយនេះបានបញ្ជាក់ឱ្យឃើញថា វិទ្យុអាស៊ីសេរី គឺជាសារព័ត៌មានគ្មានវិជ្ជាជីវៈនិងមិនមានច្បាប់អនុញ្ញាត ជានិច្ចកាលតែងតែប្រឌិតព័ត៌មានគ្រប់រូបភាព មានរបៀបវារៈនយោបាយ ចេតនាទុច្ចរិត និងមួលបង្កាច់ខុសពីការពិត ហើយជាទម្លាប់របស់អ្នកសារព័ត៌មានបម្រើការនៅវិទ្យុអាស៊ីសេរីនេះដែលតែងតែធ្វើកិច្ចការពុំមានវិជ្ជាជីវៈ អសីលធម៌ តាមខ្សែញាក់របស់ជនបរទេសមួយក្តាប់តូច។
លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជានិច្ចកាលប្រកាន់ខ្ជាប់នូវការគោរពច្បាប់ សុច្ចរិតទៀងត្រង់ ប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ ធ្វើសកម្មភាពពាណិជ្ជកម្មស្របច្បាប់ បរិច្ចាគទ្រព្យសម្បត្តិធនធានផ្ទាល់ខ្លួនដើម្បីជួយជាតិ និងសង្គម ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសមិទ្ធផលជាច្រើន ចូលរួមថវិកាជាមួយកាកបាទក្រហមកម្ពុជា និងធ្វើសកម្មភាពជាច្រើនទៀត ដែលមិនអាចពណ៌នាអស់បាន។
សូមអានខ្លឹមសារទាំងស្រុងនៃសេចក្តីសេចក្តីថ្លែងការណ៍ខាងក្រោម៖