អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងភរិយា ព្រមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា ទាំងអស់នៃសភាពាណិជ្ជកម្មកម្ពុជា សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ជូនចំពោះ អ្នកឧកញ៉ា ទ្រី ភាព ដែលត្រូវបានព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យត្រាស់បង្គាប់ផ្តល់គោរមងារជា «លោកអ្នកឧកញ៉ា» កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

ខ្លឹមសារលិខិតរបស់សភាពាណិជ្ជកម្មកម្ពុជា បានបន្តថា ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ លោកអ្នកឧកញ៉ា នេះគឺជាគោរមងារលំដាប់ទី១ ដ៏ខ្ពង់ខ្ពស់បំផុត ហើយពិតជាកិត្តិយសដ៏ឧត្តុងឧត្តម និងជាសក្ខីភាពឆ្លុះបង្ហាញអំពី កិច្ចខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី លះបង់ ដោយមិនខ្លាចនឿយហត់ ដោយចំណាយទាំងពេលវេលា និងថវិកាផ្ទាល់ខ្លួនរបស់ លោកអ្នកឧកញ៉ា ក្នុងការជួយជ្រោមជ្រែងរាល់សកម្មភាពមនុស្សធម៌ និងតែងកៀរគរសប្បុរសជន ដើម្បីចូលរួមបរិច្ចាគជូនដល់កាកបាទក្រហមកម្ពុជា និងកិច្ចការមនុស្សធម៌ជាច្រើន ដែលជាការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ និងជាឧត្តមប្រយោជន៍ជូនសាធារណៈជន និងប្រជាពលរដ្ឋកម្ពុជា។
សូមអានខ្លឹមសារលិខិតទាំងស្រុង ដូចខាងក្រោម៖

