ធនាគារចំនួន៥ នៅក្នុងប្រទេសកម្ពុជា បានជាប់ជាធនាគារដែលរកប្រាក់ចំណេញបានច្រើនបំផុតប្រចាំឆ្នាំ២០២២ និងឆ្នាំ២០២៣ ដោយនៅក្នុងនោះ ធនាគារកាណាឌីយ៉ា របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ ជាប់ចំណាត់ថ្នាក់លេខ៣។ នេះបើយោងតាមរបាយការណ៍របស់ National Bank of Cambodia Prudential Repriing ។
តាមរបាយការណ៍នេះ បានបង្ហាញថា ធនាគារ ABA ជាធនាគារដែលរកប្រាក់ចំណេញបានច្រើនបំផុតឈរលំដាប់លេខរៀងទី១ ទទួលបានប្រាក់ចំណេញក្នុងឆ្នាំ២០២២ ចំនួន ១៨៥, ១៥១, ៥៦៧ ដុល្លារ ( ជាង១៨៥លានដុល្លារ) និងនៅក្នុងឆ្នាំ២០២៣ រកប្រាក់ចំណេញបានចំនួន ១៨៦, ៤៤២, ១០៥ ដុល្លារ ( ជាង១៨៦លានដុល្លារ)។
ធនាគារ KB PRA5AC ឈរលំដាប់លេខរៀងទី២ ដែលអាចរកប្រាក់ចំណេញក្នុងឆ្នាំ២០២២ ចំនួន ១៧៥, ៣៦៨, ៩៥៨ដុល្លារ (ជាង ១៧៥លានដុល្លារ) និងនៅក្នុងឆ្នាំ២០២៣ រកប្រាក់ចំណេញបានចំនួន ១០៨, ០៦៧, ៥៦៤ដុល្លារ (ជាង ១០៨លានដុល្លារ)។
ធនាគារ កាណាឌីយ៉ា របស់លោកអ្នកឧកញ៉ា ពុងឃាវសែ ឈរនៅលំដាប់លេខរៀងទី៣ ដែលអាចរកប្រាក់ចំណេញនៅក្នុងឆ្នាំ២០២២ចំនួន ១១៧, ៤៧៥, ៣៤៦ដុល្លារ (ជាង១១៧លានដុល្លារ) និងនៅក្នុងឆ្នាំ២០២៣ រកប្រាក់ចំណេញបាន ៩១, ៦៥០, ៤២៨ដុល្លារ ( ជាង៩១លានដុល្លារ)។
ធនាគារ អេស៊ីលីដា ឈរនៅលំដាប់លេខរៀងទី៤ ទទួលបានប្រាក់ចំណេញក្នុងឆ្នាំ២០២២ ចំនួន ១១៥, ៧៩៧, ៦៦៨ដុល្លារ( ជាង ១១៥លានដុល្លារ) និងនៅក្នុងឆ្នាំ២០២៣ ចំនួន ៦២, ៨៨៦, ១៦៩ដុល្លារ( ជាង៦២លានដុល្លារ)។
ធនាគារ កម្ពុជាសាធារណៈ ឈរនៅលំដាប់លេងរៀងទី៥ ទទួលបានប្រាក់ចំណេញក្នុងឆ្នាំ២០២២ ចំនួន ៤៣, ៦០២, ៨៦៦ដុល្លារ(ជាង ៤៣លានដុល្លារ) និងនៅក្នុងឆ្នាំ ២០២៣ រកប្រាក់ចំណេញបានចំនួន ៦០, ៨៧២, ៧០៥ ដុល្លារ (ជាង៦០លានដុល្លារ)។
សូមជម្រាបជូនថា ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជ ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ គិតត្រឹមដើមឆ្នាំ២០២៤ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៨ ទូទាំង២៥ខេត្តក្រុង ព្រមទាំងឧបករណ៍ឌីជីថលនិងធនាគារស្វ័យប្រវត្តិ ជាង៥០០កន្លែង ទូទាំងប្រទេស៕