តាមរយៈគណនីយFacebook ផ្ទាល់ខ្លួនរបស់ឧកញ៉ា បណ្ឌិត ជា រតនា ដែលបានបង្ហោះនៅព្រឹកនេះ បានរៀបរាប់យ៉ាងដូច្នេះថា “រថយន្តសង្គ្រោះបន្ទាន់ទី ៤២បានរៀបចំរួចរាល់ហើយរងចាំប្រគល់ជូនមន្ទីរពេទ្យបង្អែកបាទី ស្រុក បាទី ខេត្ត តាកែវ នាពេលឆាប់ៗខាងមុខនេះ។”

លោកឧកញ៉ា បណ្ឌិត ជា រតនា ត្រូវបានគេស្គាល់ថា គឺជា ឧកញ៉ាមានចិត្តសប្បុរសម្នាក់ ដោយលោកតែងតែបានចុះជួយដល់ពលរដ្ឋក្រីក្រស្ទើរគ្រប់ខេត្តក្រុង ជាច្រើនកន្លងមក។ ជាមួយនិងកិច្ចការសប្បុរសនេះលោកបណ្ឌិតឧកញ៉ា មានមូលនិធិមួយមូលនិធិ១សម្រាប់ជួយដល់សង្គមតែម្ដង ហើយជារឿងតែងតែចុះជួយ ដល់ពលរដ្ឋជាបន្តបន្ទាប់។ ជាមួយនឹងការផ្ដល់រថយន្តសង្គ្រោះបន្ទាន់ទី ៤២នេះ លោកឧកញ៉ាបណ្ឌិត ជា រតនា សង្ឃឹមថា រថយន្តសង្គ្រោះបន្ទាន់នេះនឹងបានជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងតំបន់នោះ ជាក់ជាមុនខាន។៕



