សមាគមឧកញ៉ាកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញលិខិតរំលែកមរណទុក្ខ ជូនចំពោះ លោកជំទាវ លី សុខខេង ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧកញ៉ា គី ទីគា សមាជិកទ្រទ្រង់នៃសមាគមឧកញ៉ាកម្ពុជា ដែលទទួលមរណភាពកាលពីថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លិខិតរបស់សមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ថា ក្នុងនាមជា ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជាទាំងអស់ មានសេចក្តីរន្ធត់ តក់ស្លុត និងសោកស្តាយយ៉ាងខ្លាំងដែលបានទទួលដំណឹងថា ឧកញ៉ា គី ទីគា សមាជិកទ្រទ្រង់នៃសមាគមឧកញ៉ាកម្ពុជា ដែលត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាព កាលពីវេលាម៉ោង ១១:០៨នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។
សូមអានខ្លឹមសារលិខិតលម្អិតទាំងស្រុង ដូចខាងក្រោម៖