ពិធីសិរីមង្គលអាពាហ៍ពិពាហ៍ដ៏ធំមួយរបស់កូនស្រី ឧកញ៉ា លឹម ប៊ុនសួរ អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ING Group ប្រារព្វធ្វើឡើង កាលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានច្នៃប្រឌិតថ្មីមួយ ជាមួយនឹងការតុបតែងដូចរឿងព្រេងនិទានក្នុងពិភពតុក្កតា Disney។

កម្មវិធីសិរីមង្គលនេះ បានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC ដល់ទៅ ៥អគារ ដែលកូនប្រុសនាម ទី ចន្ទនរៈ ត្រូវជាកូនប្រុសឯកឧត្តម ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការក្រសួងរ៉ែ និងថាមពល ជាគូនឹងកូនស្រីនាម លឹម បូណ៌មី ជាកូនស្រីឧកញ៉ា លឹម ប៊ុនសួរ។
កម្មវិធីជប់លៀងពេលល្ងាច ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការដេគ័រផ្កាពេញ Hall ការរៀបចំសួនច្បារ ការរៀបចំមានរូបសត្វ និងការច្នៃប្រឌិតតុបតែងបែបរឿងព្រេងនិទានក្នុងពិភពតុក្កតា Disney យកលំនាតាមរឿងគំនូរចីវចល ដែលមើលទៅពិបាកនឹងធ្វើទៅរួច និងចំណាយថវិកាច្រើន។ ភាពច្នៃប្រឌិតនិងភាពអស្ចារ្យទាំងនេះ គឺប្រៀបដូចជាការបង្ហាញពីរឿងរ៉ាវស្នេហាពិតរបស់កូនកំលោះ ទី ចន្ទនរៈ និងកូនក្រមុំ លឹម បូណ៌មី។
គួរបញ្ជាក់ថា ពិធីអាពាហ៍ពិពាហ៍នេះ មានការអញ្ជើញជាកិត្តិយសពីសំណាក់ថ្នាក់ដឹកនាំជាតិជាច្រើន ទាំងថ្នាក់ដឹកនាំមកពីស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ និងមហាសេដ្ឋីលំដាប់ប្រទេស លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ព្រមទាំងអ្នកមុខអ្នកការ រួមទាំងភ្ញៀវកិត្តិយសជាច្រើននាក់ទៀតផងដែរ៕



























រូបភាព៖ V Studios