ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC និងឧកញ៉ាបណ្ឌិត ឈិន កេន ប្រធានសមាគម បច្ចេកវិទ្យា ឌីជីថលនៃកម្ពុជា ( CDTA ) បានសហការ រៀបចំកម្មវិធីសិក្ខាសាលាស្ដីពី “ច្បាប់ពន្ធដារ”ដល់ SME។

កម្មវិធីសិក្ខាសាលានេះ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការធុរៈកិច្ចសមាគមមូលនិធិសម្ដេចតេជោ រាជធានីភ្នំពេញ ដោយអ្នកចូលរួមប្រមាណ ២៧នាក់។
គួរបញ្ជាក់ថា សិក្ខាសាលាខាងលើនេះធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយដល់SME ឲ្យយល់កាន់តែច្បាស់អំពីកាតព្វកិច្ចនៃការចុះបញ្ជីអាជីវកម្ម និងកាតព្វកិច្ចបន្ទាប់ពីការចុះបញ្ជីអាជីវកម្ម ព្រមទាំងកាតព្វកិច្ចផ្សេងៗ ដែលពាក់ព័ន្ធនឹងច្បាប់ពន្ធដារ នៃព្រះរាជាណាចក្រកម្ពុជា។

សូមជូនជម្រាបថា កម្មវិធីសិក្ខាសាលានេះជាកម្មវិធីមួយចាត់ចូលជាទិសដៅការងារក្នុងឆ្នាំ២០២៤ របស់SME ដែលជាការពង្រឹងទៅដល់វិស័យ SMEនៅកម្ពុជា៕



