បន្ទាប់ពីមានការអំពាវនាវពីសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីបានចូលរួមជួយឧបត្ថម្ភជនរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងឧបទ្ទវហេតុបាក់អាគារអគារ ៧ជាន់ មានឧកញ៉ាក៏ដូចជាសប្បុរសជនផ្សេងទៀតចូលរួមជួយកាត់តែច្រើនហើយ សរុបចំនួន ៥៤នាក់ ក្នុងនោះស្លាប់ចំនួន ២៨នាក់ ស្រី ០៤នាក់ និងរងរបួសចំនួន ២៦នាក់ ស្រី ០២នាក់។
តាមរយៈផេកសម្ដេច ហ៊ុន សែន បានឲ្យដឹងថា សប្បុរសជននៅបន្តជួយឧបត្ថមដែលធ្វើចំនួនទឹកប្រាក់កើនឡើងពី2,198,400$ដល់2,368,400$។ដោយដក៣០ម៉ឺនដុល្លាចែកជូនអ្នកត្រូវរបួសថវិការនៅសល់សម្រាប់ចែកជូនក្រុមគ្រួសារអ្នកស្លាប់កើនពីចំនួន1,898,400$ដល់2,068,400$ដែលធ្វើអោយគ្រួសារសពម្នាក់ៗទទួលបានកើនពី67,800$ដល់73,870$។ចំណែកកម្លាំងចូលរួមប្រត្តិបត្តិការចំនួន១៤៨៧នាក់ក្នងនោះនារី៣៥នាក់ដោយម្នាក់ៗជាបុរសទទួលបាន100$ជានារីទទួលបាន200$អស់ទឹកប្រាក់152,200$។ សម្ដេចនឹងបំពាក់មេដាយមាសជូនក្រុមជួយសង្រ្គាះដើម្បីឆ្លើយតបនិងការខិតខំរបស់បងប្អូនទាំងអស់រាប់ទាំងផ្នែកឯកជនផងដែរ។
ខាងក្រោមនេះបញ្ជីឈ្មោះសប្បុរសជនដែលចូលរួមជួយជនរងគ្រោះ។ សូមជួយLike និង Shares ម្នាក់១មកបងប្អូន ដើម្បីលើកទឹកចិត្តពួកគាត់ផង។