ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ និងជាប្រធាន FASMEC បានដឹកនាំរៀបចំសិក្ខាសាលា ” ពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីបង្កើតផែនការសកម្មភាពសម្រាប់ ដំណាក់កាលទី៣ នៃភាពជាដៃគូត្រៀមរៀបចំសម្រាប់កម្ពុជា (PPC) ” នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នាភោជនីដ្ឋានទន្លេបាសាក់២។

សិក្ខាសាលា ” ពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីបង្កើតផែនការសកម្មភាពសម្រាប់ ដំណាក់កាលទី៣ នៃភាពជាដៃគូត្រៀមរៀបចំសម្រាប់កម្ពុជា (PPC) “ខាងលើនេះ ក៏មានការចូលរួម ជាអធិបតីភាពដោយលោក ប្រាក់ គឹមហុង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM) និងលោក ស្រី កុសល នាយកប្រតិបត្តិអង្គការ (PADEK) ព្រមទាំងមាន SME ប្រមាណ ៨០នាក់ផងដែរ។

គួរបញ្ជាក់ផងដែរថា គោលបំណងកម្មវិធីសិក្ខាសាលាខាងលើនេះ គឺដើម្បីប្រមូលធាតុចូលពីភាគីដែរពាក់ព័ន្ធដើម្បីរៀបចំសកម្មភាពដំណាក់កាលទី៣ សម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងប្រទេសកម្ពុជា៕






