អ្នកឧកញ៉ា ហេង បូរិន អគ្គនាយក ក្រុមហ៊ុន បុរី ហេង បូរិន គ្រុប និងជាសមាជិកសកម្មនៅក្នុងសមាគមឧកញ៉ាកម្ពុជា សូមអរគុណដល់ លោកអ្នកឧកញ៉ាប្រធាន អ្នកឧកញ៉ាអនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ទាំងអស់ដែលបានលើកទឹកចិត្ត និងជូនពរដល់អ្នកឧកញ៉ា។

អ្នកឧកញ៉ា ហេង បូរិន សមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយក ក្រុមហ៊ុន បុរី ហេង បូរិន គ្រុប ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគោរមងារ ជា «អ្នកឧកញ៉ា» តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមព្រះរាជក្រឹត្យលេខ នស/រកត/០៥២៤/៤៥៩ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។
អ្នកឧកញ៉ា ហេង បូរិន គឺជាសមាជិកសកម្មមួយរូបនៅក្នុងសមាគមឧកញ៉ាកម្ពុជា ដែលមាន លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគម។ អ្នកឧកញ៉ា ហេង បូរិន តែងតែចូលរួម ការងារសង្គម និងការងារសប្បុរធម៌ ជាបន្តបន្ទាប់ តាមរយៈ សមាគមឧកញ៉ាកម្ពុជា កាកបាទក្រហមកម្ពុជា ជួយមន្ទីរពេទ្យគន្ធបុប្ផា ជួយដល់មូលនិធិក្រុមគ្រូពេទ្យស្ម័គ្រចិត្តTYDA (ធីតា) សាងសង់សាលារៀន ជួយឧបត្ថមដល់មណ្ឌលកុមារកំព្រា និងការងារសប្បុរសធម៌ ជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា៕

