ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងមុខតំណែង ឧកញ៉ា អេង ចំរើន ជារដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៥២៤/៤៧៣ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

ឧកញ៉ា អេង ចំរើន ជាអគ្គនាយកក្រុមហ៊ុន មង្គល គ្រុប ជាទីប្រឹក្សារឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា, ជាប្រធានក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
សូមជម្រាបថា លោកឧកញ៉ា អេង ចំរើន ក៏ទើបត្រូវបានគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ចេញសេចក្តីសម្រេចតែងតាំង ជាទីប្រឹក្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានបក្សប្រជាប្រជាជនកម្ពុជា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។
តាមរយៈព្រះរាជក្រឹត្យតែងតាំងនេះ ក៏មានការដំឡើងឋានៈ និងតែងតាំង រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មួយចំនួនទៀតផងដែរ។ សូមអានព្រះរាជក្រឹត្យពេញលេញ ដូចខាងក្រោម៖

