អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ប្រកាសជ្រើសរើសនាយកប្រតិបត្ដិគ្រប់គ្រងរីសតជាង ១០កន្លែង ដោយផ្ដល់ប្រាក់ខែជូនចាប់ពី២៥០០ដុល្លារឡើងទៅ។
នៅលើបណ្ដាញសង្គមផ្ទាល់ខ្លូន នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា សួរ វីរៈ បានប្រកាសជ្រើសរើសនាយកប្រតិបត្ដិគ្រប់គ្រងរីសតជាង ១០កន្លែង ដោយលក្ខខណ្ឌនៃការទទួលជ្រើសរើស គឺត្រូវមានលក្ខណៈសម្បត្ដិដូចជា៖ មានបទពិសោធន៍រយៈពេល៦ឆ្នាំ ក្នុងការគ្រប់គ្រងរីសត និងលំនៅដ្ឋាន, មានជំនាញនិយាយភាសាអង់គ្លេស និងទំនាក់ទំនង, ឧស្សាហ៍ព្យាយាម និងអាចបត់បែនបាន, មានភាពបត់បែនក្នុងការងារ និងធ្វើដំណើរទៅខេត្ត រួមទាំងថ្ងៃចុងសប្តាហ៍។
បន្ថែមទៀនោះ បេក្ខជន ត្រូវចេះសម្របសម្រួល និងទំនាក់ទំនងជាមួយមនុស្សសំខាន់ៗ និងក្រុមគ្រប់គ្រង, គ្រប់គ្រងលើការជ្រើសរើស និងអភិវឌ្ឍក្រុម, ត្រូវមានបទពិសោធន៍ និងសមត្ថភាពដើម្បីជំរុញកំណើនហិរញ្ញវត្ថុ តាមរយៈយុទ្ធសាស្ត្រដ៏ប៉ិនប្រសប់ ប្រកបដោយការគិតគូរ, មានភាពជាអ្នកដឹកនាំ ក្នុងការបំផុសគំនិត និងលើកទឹកចិត្តក្រុម, បទពិសោធន៍ខ្លាំងក្នុងការគ្រប់គ្រងអាហារ និងភេសជ្ជៈ, ស្មោះត្រង់ និងឆ្លាតក្នុងការងារ។
ការទទួលពាក្យ នឹងចាប់ផ្ដើមទទួលចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ទំនាក់ទំនងដាក់ពាក្យ តាមរយៈទូរស័ទ្ទលេខ 016 333 126/ 017 933 126 ឬតាមរយៈ Gmail [email protected]
សូមជម្រាបជូនថា អ្នកឧកញ៉ា សួរ វីរៈ ជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស និងជាម្ចាស់រីសត ជាច្រើនកន្លែង រួមទាំង កោះស្តេចរីសត, កោះអភិជន រីសត, ភីដូម៉ា រីសត (Pidoma Resort) និងឧទ្យានបោះតង់គិរីរម្យ ព្រមទាំងរីសត ជាច្រើនកន្លែងទៀត នៅតាមបណ្តាខេត្តមួយចំនួន។