លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា

ជុំវិញ​ឧកញ៉ា

លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសមាគមសិល្បករខ្មែរ បានឱ្យដឹងថា នៅក្នុងឱកាសនៃជំនួបនេះ សម្ដេចតេជោ បានផ្ដល់អនុសាសន៍ដ៏ឧដ្ដុងឧត្តមមួយចំនួន ដែលបង្ហាញពីចក្ខុវិស័យ ទស្សនៈវិស័យខ្លះៗសម្រាប់សមាគមពិចារណាអំពីលទ្ធភាពទ្រទ្រង់កិច្ចការងារសិល្បៈ និងវប្បធម៌ឱ្យកាន់តែមានប្រសិទ្ធភាពតទៅអនាគត។

ទន្ទឹមនឹងនោះដែរ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានឧបត្ថម្ភនូវថវិកាដ៏ថ្លៃថ្លាចំនួន១០ម៉ឺនដុល្លារក្នុង១ឆ្នាំ និងមានរយៈពេល៥ឆ្នាំ ដើម្បីចូលរួមចំណែកទ្រទ្រង់សកម្មភាពរបស់សមាគមលើវិស័យសិល្បៈវប្បធម៌នេះ។

ការចូលរួមចំណែករបស់សម្ដេចតេជោ ហ៊ុន សែន គឺជាកិត្តិយដ៏ឧត្តុងឧត្តមបំផុតសម្រាប់សមាគមសិល្បករខ្មែរ និងជាមោទនភាពយ៉ាងក្រៃលែង ដែលថ្នាក់ដឹកនាំកំពូលរបស់ជាតិ បានអនុញ្ញាតដល់ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ដែលទើបតែជាប់ឆ្នោតមានឱកាសបានទទួលយកអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ដើម្បីជាផែនទីបង្ហាញផ្លូវសម្រាប់ការដឹកនាំសមាគមសិល្បករខ្មែរឱ្យកាន់តែមានភាពរីកចម្រើនសម្ដៅលើកកម្ពស់វិស័យសិល្បៈ និងវប្បធម៌ជាតិ។

ក្នុងឱកាសដែរនោះ លោកជំទាវអ្នកឧកញ៉ាប្រធាន រួមទាំងក្រុប្រឹក្សាភិបាល និងគណៈប្រតិបត្តិរបស់សមាគមសិល្បករខ្មែរ បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីដឹកនាំរៀបចំកិច្ចការងាររបស់សមាគមសិល្បករខ្មែរឱ្យទទួលបានលទ្ធផលល្អប្រសើរស្របតាមការណែនាំ និងអនុសាសន៍ដ៏មានគុណតម្លៃរបស់ថ្នាក់ដឹកនាំ៕