ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារ «ឧកញ៉ា» ដល់លោកស្រី ម៉ុក ទិព្វរាសី ដែលជានាយិកាក្រុមហ៊ុន ចាស្តស្ទីន មីរ៉ាខល (Justeen Miracle co.,ltd) នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។
លោកស្រី ម៉ុក ទិព្វរាសី ជាសហគ្រិនវ័យក្មេងមួយរូប ដែលកំពុងលេចធ្លោខ្លាំងក្នុងវិស័យទីផ្សារអនឡាញ ក្នុងការដឹកនាំ ក្រុមហ៊ុន Justeen Miracle ឆ្ពោះទៅកាន់គោលដៅ ប្រកបដោយភាពជោគជ័យ។
លោកស្រី ធ្លាប់បានបញ្ជាក់ឲ្យដឹងថា ការបង្កើតម៉ាកយីហោ “Justeen Miracle” នេះឡើង គឺដើម្បីផ្តល់នូវផលិតផលថែរក្សាសម្រស់ដែលមានគុណភាពល្អពិតប្រាកដ មានប្រសិទ្ធភាពយូរអង្វែង មិនប៉ះពាល់ដល់សុខភាពទៅថ្ងៃអនាគត ទោះបីជាឈប់ប្រើប្រាស់ក៏ដោយ។
បច្ចុប្បន្ន លោកស្រី ម៉ុក ទិព្វរាសី កំពុងរួមចំណែកយ៉ាងធំស្របជាមួយយុទ្ធសាស្ត្ររាជរដ្ឋាភិបាល ក្នុងការផ្តល់ឱកាសការងារ និង ជួយលើកកម្ពស់កម្រិតជីវភាព ប្រជាពលរដ្ឋរាប់ពាន់រាប់ម៉ឺននាក់ តាមរយៈការមប្រើការងារនៅក្រុមហ៊ុន Jusgteen Miracle ទាំងដោយផ្ទាល់ ដោយប្រយោល និងធ្វើជាតំណាងចែកចាយបន្ត ទូទាំង ២៥រាជធានី ខេត្ត៕