ឯកឧត្តម អ៊ុំ ណាគ្រី និងលោកជំទាវ បានឧបត្ថម្ភថវិកា២ពាន់ដុល្លារដល់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិរឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានប្រកាសថ្លែងអំណរគុណដល់ឯកឧត្តម អ៊ុំ ណាគ្រី និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកា2000$ ដល់សមាគមមូលនិធិសម្តេចតេជោ សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិរឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាផងដែរ។
សូមជម្រាបថា សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ត្រូវបានចាត់ទុកជាមូលដ្ឋាន នៃវិស័យឧស្សាហកម្មរបស់ប្រទេសកម្ពុជា ក្នុងការជួយស្ដារ និងទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ឲ្យមានភាពល្អប្រសើរឡើងវិញនៅកម្ពុជា៕