អ្នកឧកញ៉ា យូ សាម៉េត អគ្គនាយក ECON Group បានផ្ញើសារអបអរសាទរចំពោះ លោកស្រី ម៉ុក ទិព្វរាសី ក្នុងឱកាសដែលលោកស្រីត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហរទ័យព្រះរាជទាននូវគោរមងារជា «ឧកញ៉ា» នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា បុគ្គលិក និងសហការគ្រប់ជាន់ថ្នាក់ មានសេចក្តីសោមនស្សរីករាយ សូមបួងសួងជូនពរជ័យ សិរីមង្គល ប្រាជ្ញាឈ្លាសវៃ វិបុលសុខមហាប្រសើរថ្លៃថ្លាគ្រប់ប្រការ ជូនចំពោះ លោកស្រីឧកញ៉ា និងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន ជន្មាយុយឺនយូរ និងទទួលបាននូវជោគជ័យរីកចម្រើន រុងរឿង ជានិរន្តរ៍៕



