អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជាសមាជិកព្រឹទ្ធសភា បានជួបរឿងចម្លែកលើកទី១ ពេលដែលលោកនឹងភរិយាអញ្ជើញទៅស្រស់ស្រូបអាហារពេលព្រឹក នៅហាងមួយកន្លែង ស្រាប់តែចុងភៅ និងបុគ្គលិកក្នុងហាងទាំងអស់ មកសុំថតរូបទុកជាអនុស្សាវរីយ៍។
អ្នកឧកញ៉ា បានលើកឡើងលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ ថានៅលើពិភពលោកយើងនេះចេះតែមានរឿងចម្លែកៗចេះតែកើតឡើងជាញឹកញាប់។ ជាក់ស្តែងពេលនេះរូបលោកជាមួយជំទាវប្រហុក បាននាំគ្នាមករកស្រស់ស្រូបអាហារពេលព្រឹក ស្រាប់តែចុងភៅរួមជាមួយនឹងអ្នកបម្រើការងារក្នុងហាងទាំងអស់ មកសុំថតទុកជាអនុស្សាវរីយ៍។ អ្នកឧកញ៉ា បន្តថា នេះជារឿងចម្លែកជាលើកទី១សម្រាប់រូបលោកព្រមទាំងភរិយា។ អ្នកឧកញ៉ាសូមអរគុណច្រើនខ្លាំងណាស់ដែលបានស្រលាញ់រូបលោក និងភរិយា។
កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ អ្នកឧកញ៉ា ក៏បានឱ្យដឹងផងដែរថា ជាទម្លាប់របស់លោកមុនពេលទៅធ្វើការតែងតែនាំលោកជំទាវទៅស្រស់ស្រូបអាហារពេលព្រឹក ហើយព្រឹកនេះពិតជាមានសំណាងខ្លាំងណាស់បានជួយព្រះសង្ឃបីព្រះអង្គនិមន្តមកពីខេត្តស្វាយរៀង រួមទាំងកូនសិស្សផង។ ពេលនោះ រូបលោកនិងភរិយាបានប្រគេនចង្ហាន់ព្រឹកដល់ព្រះអង្គនិងកូនសិស្សលោកផងដែរ។
សូមជម្រាបថា ក្រៅពីការប្រកបមុខជំនួញជាច្រើនលើវិស័យកសិ-ឧស្សាហកម្ម អ្នកឧកញ៉ា ម៉ុង ឫទ្ធី ក៏មានតួនាទីជាសមាជិកព្រឹទ្ធសភា ដែលជាប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា (គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា)៕