ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា សូមចូលរួមអបអរសាទរ ឧកញ៉ា វង្សី ពុទ្ធិសេដ្ឋ និងសមាជិកទ្រទ្រង់ នៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

ឧកញ៉ា វង្សី ពុទ្ធិសេដ្ឋ ជាកូនប្រុសរបស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងលោកស្រី វូ សុភៈទេវី។ លោកឧកញ៉ា ជាបញ្ញវន្តមួយរូបបញ្ចប់ការសិក្សាពីប្រទេសអូស្ត្រាលី ហើយលោកឧកញ៉ា ត្រូវបានគេដឹងថាជា CEO ក្រុមហ៊ុន V Syndicate Co., Ltd, ម្ចាស់ភាគហ៊ុន SF Group Ltd និងជាភាគទុនិកក្រុមហ៊ុន Cam F & B Services Co., Ltd។
ឪពុករបស់លោកឧកញ៉ា វង្សី ពុទ្ធិសេដ្ឋ គឺលោក វង្សី វិស្សុត ជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧នេះ។ បច្ចុប្បន្នលោក វង្សី វិស្សុត ជាឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ដែលមានភារកិច្ចសំខាន់ជួយលើការងារសម្របសម្រួលជាច្រើនដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ លោក វង្សី វិស្សុត ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ហើយក៏មានតួនាទីជា ជាប្រធានគណៈកម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា ផងដែរ៕


