លោក​​ជំទាវ​បណ្ឌិត​ឧកញ៉ា សៀង ចាន់ហេង គ្រោង​សាង​សង់​ស្ពាន​អាកាស​ថ្មើរ​ជើង​ដំបូង​គេនៅ​កំពង់ស្ពឺ​ ចំណាយ​៣៤ម៉ឺនដុល្លារ

ជុំវិញ​ឧកញ៉ា សង្គម​ និង​សេដ្ឋកិច្ច

ពិត​ជា​​​​រំភើប​ខ្លាំង​ណាស់​ស្រាប់​​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ស្ពឺ ដោយ​ខេត្ត​មួយ​នេះ និង​មាន​ស្ពាន​អាកាស​ថ្មើរ​ជើងដំបូង​គេ​បង្អស់ ដែល​ជា អំណោយ​របស់ លោក​ជំទាវ​ឧកញ៉ា​មហា​ឧបាសិកា​បរិញ្ញា​ជីវិត​បណ្ឌិត​គុណធម៌ សៀង ចាន់ហេង ឧត្ដម​សប្បុរស​ដ៏ប្រពៃ និងជាអគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដោយ​គ្រោង​ចំណាយ​រហូត​ដល់​​ទៅ ៣៤ម៉ឺនដុល្លារអាមេរិក​ឯណោះ។ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​Facebook Page លោក​ជំទាវ​ឧកញ៉ា​កាល​ពី​​ថ្ងៃ​ទី១៧ ខែ ឧសភា ឆ្នាំ ២០១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Facebook Page លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេងបាន​សរសេរ​យ៉ាង​ដូច​ឆ្នាំ​ថា “នេះជាគម្រោង​ប្លង់ស្ពាន​អាកាសថ្មើរជើងដំបូងបង្អស់ក្នុងខេត្តកំពង់ស្ពឺ ​ ចំណាយ​ទឹក​ប្រាក់​ក្នុងការសាងសង់អស់​ថវិកា​៣៤ម៉ឺនដុល្លារ​អាមេរិក ដែល​ជាអំណោយ​ដ៏ថ្លៃថ្លារបស់លោកជំទាវឧកញ៉ាបណ្ឌិតសៀង ចាន់ហេង និងជាអគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ៕ “

ស្ពាន​ថ្មើរ​ជើង​នេះ​និង​ធ្វើ​នៅ​មុខ​ផ្សារ​កំពង់​ស្ពឺ​​តែ​ម្ដង ដែល​មាន​បណ្ដោយ​៣០ម៉ែត្រ ទទឹង៣ម៉ែត្រ និង កម្ពស់​៥ម៉ែត្រ​២​តិក។

នៅ​មិន​​ទាន់​ដឹង​ពី​កាលបរិច្ឆេទ​​ផ្លូវ​ការ​នៃ​ការ​សាង​សង់​ស្អាន​​​ ​ខាង​លើ​នៅ​ឡើយ​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ជិត​ព្រំប្រទល់​និង​រាជធានី​ភ្នំពេញ​មួយ​នេះ ពិត​ជា​រំភើប​ខ្លាំង​ណាស់ ពិសេស​​អ្នក​រស់​នៅ​ក្បែរ​​នោះ​តែ​ម្ដង។



លោក​ជំទាវ​ឧកញ៉ា​មហា​ឧបាសិកា​បរិញ្ញា​ជីវិត​បណ្ឌិត​គុណធម៌ សៀង ចាន់ហេង ឧត្ដម​សប្បុរស​ដ៏ប្រពៃ និងជាអគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ត្រូវ​បាន​គេ​ស្គាល់​ថា គឺ​ជា​អ្នក​ជំនួញ​ដី​ធ្លី​​និង​មុខ​ជំនួញ​​ជា​ច្រើន​មុខ​ទៀត ល្បី​ឈ្មោះ​ជួរ​​មុខ​ក្នុង​ប្រទេស​កម្ពុជា។ ទទឹម​និង​ជោគជ័យ​លើ​ជំនួញ លោក​ជំទាវ​ក៏​ត្រូវ​បាន​គេ​ដឹង​ថា គឺ​ជា​អ្នក​ដែល​ធ្វើ​បុណ្យ​ទាន​​យ៉ាង​ខ្លាំង​ខ្លា​ផង​ដែរ។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​ជំទាវ​បាន​ដើរ​ធ្វើ​ព្រះវិហារ សាលា​រៀន និង ​សមមិត្ត​ផល​ជា​ច្រើន​​ទៀត ស្ទើរ​គ្រប់​ខេត្ត​ក្រុង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា៕