ឧកញ៉ា ខេមរៈ សិរីមន្ត បរិច្ចាគថវិកា ៥លានរៀលក្នុង១ឆ្នាំ រយៈពេល៥ឆ្នាំដល់សមាគមសិល្បករខ្មែរ

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានចូលរួមបរិច្ចាគថវិកា​ចំនួន ៥លានរៀលក្នុង១ឆ្នាំ រយៈពេល៥ឆ្នាំដល់សមាគមសិល្បករខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមសិល្បករខ្មែរ បាន​បង្ហាញ​ឱ្យដឹង​លើទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​សមាគម ​​នៅ​ល្ងាច​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤​នេះ​ថា ក្នុងជំនួបជាមួយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងថ្នាក់​ដឹកនាំ​សមាគមនារសៀលនេះ លោកឧកញ៉ា ខេមរៈ សិរីមន្ត បានចូលរួមបរិច្ចាគថវិកាចំនួន ៥លានរៀលក្នុង១ឆ្នាំ រយៈពេល៥ឆ្នាំដល់សមាគម។

ការចូលបរិច្ចាគ​នេះ គឺ​ដើម្បីចូលរួមចំណែកជួយសម្រាលទុកលំបាករបស់សិល្បករចាស់ជរា។ ក្រៅអំពីការចូលរួម​ច្រៀង និងសម្ដែងដោយស្ម័គ្រចិត្តសម្រាប់ព្រឹត្តិការណ៍ “អ្នកស្នងមរតក” នៅថ្ងៃទី៣១ ខែឧសភា​ ស្អែកនេះ លោក​ឧកញ៉ាអះអាងថា នឹងចូលរួមបន្តទៀត ប្រសិនបើសមាគមមានតម្រូវការណាមួយឱ្យលោកឧកញ៉ាជួយ។ សមាគម​សិល្បករខ្មែរ បាន​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា ខេមរៈ សិរីមន្ត នូវការលះបង់​ចូលរួមចំណែកក្នុងសកម្មភាពរបស់សមាគម។

សូមជម្រាបថា សមាគមសិល្បករខ្មែរ នឹង​រៀបចំ​កម្មវិធី “អ្នកស្នងមរតក” នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ស្អែកនេះ ដែល​មានការអញ្ជើញចូលរួមពីសំណាក់ព្រឹទ្ធាចារ្យសិល្បៈ សិល្បករចាស់ជរា និងសិល្បករទូទៅប្រមាណ២០០០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕