ឧកញ៉ា ហៀង ប៊ុនប៉េង ក្លាយជាសមាជិកថ្មីសភាពាណិជ្ជកម្មកម្ពុជា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហៀង ប៊ុនប៉េង សហស្ថាបនិក និងជាអនុប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៉េង ហួត គ្រុប បានក្លាយ​ជាសមាជិកថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសឱ្យដឹងរបស់​សភាពាណិជ្ជកម្ម​កម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ហៀង ប៊ុន ប៉េង ជាអនុប្រធានក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ដែលជាប្រភេទអាជីវកម្ម អចលនទ្រព្យ (អភិវឌ្ឍន៍លំនៅដ្ឋាន)។ ក្រុមហ៊ុន ប៉េង ហួត គេស្គាល់ជាទូទៅជាក្រុមហ៊ុនអភិវឌ្ឍគម្រោងលំនៅឋានប្រណីត និងបែបអេកូ បានកើតចេញពីឈ្មោះបងប្អូនពីរនាក់គឺ ឧកញ៉ា ហៀង ប៊ុនប៉េង និង អ្នកឧកញ៉ា ថៃ ជាហួត។ អ្នកឧកញ៉ា និងឧកញ៉ា ព្រមទាំង​បងប្អូនបង្កើតផ្សេងទៀត បានចូលរួមវិនិយោគជាមួយគ្នា និងដឹកនាំក្រុមហ៊ុន បុរី ប៉េង ហួត រហូតបានបង្កើតទៅជាក្រុមហ៊ុន ប៉េង ហួត គ្រុប នៅក្នុងឆ្នាំ២០១៦។ បច្ចុប្បន្នក្រុមហ៊ុន ប៉េងហួត គ្រុប មាន អ្នកឧកញ៉ា ថៃ ជាហួត ជាប្រធានក្រុមប្រឹក្សាភិបាល និងឧកញ៉ា ហៀង ប៊ុនប៉េង ជាអនុប្រធាន​ក្រុមប្រឹក្សាភិបាល ព្រមទាំងមានអគ្គនាយក អគ្គនាយករងចំនួន ២រូប ជាមួយនឹងបុគ្គលិក រាប់ពាន់នាក់។

សភាពាណិជ្ជកម្មកម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៥ ដោយមានទំនាក់ទំនងនៅទូទាំងប្រទេស ព្រមទាំង​ដៃគូកម្រិតតំបន់ និងពិភពលោក។ បច្ចុប្បន្ន មានសភាពាណិជ្ជកម្មកម្ពុជា មានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ចំនួនសរុប១៨ ដែលស្ថិតនៅក្រោមសភាពាណិជ្ជកម្មកម្ពុជា។

សូមជម្រាបថា សភាពាណិជ្ជកម្ម​ គឺ​​ជា​ស្ថាប័នគ្រឹះស្ថានសាធារណៈមួយនៅក្រោមអាណាព្យាបាល​ក្រសួង​ពាណិជ្ជកម្ម​ មិនសំដៅ​រកប្រាក់​ចំណេញ ​ដែល​សមាជិក​ភាព​មាន​លក្ខណៈ​ស្ម័គ្រ​ចិត្ត​ និង​ជា​ស្ថាប័ន​តំណាងការពារ​ផល​ប្រយោជន៍ជូន​វិស័យ​ឯកជន​​​លើ​ផ្នែក​ពាណិជ្ជកម្ម​ ឧស្សាហកម្ម សិប្បកម្ម​ សេវាកម្ម​ និង​កសិកម្ម ដោយ​ធ្វើ​សកម្ម​ភាព​បម្រើ​ឱ្យ​សេដ្ឋកិច្ចជាតិ ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​​នៅ​ទូទាំង​ប្រទេស និងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ៕