ឧកញ៉ា តែ តាំងប៉ ថ្លែងអំណរគុណដល់ឧកញ៉ា សូ សុខប៊ុនលីម និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកា២ពាន់ដុល្លារ ដល់សមាគមមូលនិធិសម្តេចតេជោ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សូ សុខប៊ុនលីម និងលោកជំទាវ គឹម នារីរ័ត្ន បានឧបត្ថម្ភចំនួន២.០០០ដុល្លារ ជូនដល់សមាគមមូលនិធិសម្តេចតេជោ ដើម្បីរួមចំណែកអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏បានប្រកាសថ្លែងអំណរគុណដល់ ឧកញ៉ា សូ សុខប៊ុនលីម និងលោកជំទាវ គឹម នារីរ័ត្ន ដែលបានឧបត្ថម្ភចំនួន២.០០០ដុល្លារ ដល់សមាគមមូលនិធិសម្តេចតេជោ ដើម្បីរួមចំណែកនៅក្នុងការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាផងដែរ។

សូមជម្រាបថា សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ត្រូវបានចាត់ទុកជាមូលដ្ឋាន នៃវិស័យឧស្សាហកម្មរបស់ប្រទេសកម្ពុជា ក្នុងការជួយស្ដារ និងទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ឲ្យមានភាពល្អប្រសើរឡើងវិញនៅកម្ពុជា៕