ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្តល់គោរមងារដល់ ជំទាវឧកញ៉ា លឹម សុខលី ជា «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា លឹម សុខលី សមាជិកសមាគមឧកញ៉ាកម្ពុជា ជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំទាវឧកញ៉ា លឹម សុខលី ជាភរិយារបស់ អ្នកឧកញ៉ា ហាន់ ឃាង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជា​អ្នកជំនួញចាស់វស្សាមួយរូប ដែលបានបោះទុនវិនិយោគជាច្រើនដូចជា ក្រុមហ៊ុន Muhibba Masteron Cambodia J.V.Ltd. ក្រុមហ៊ុន Muhibba Engineering (Cambodia)Co., Ltd. ក្រុមហ៊ុនគ្រប់គ្រងព្រលាន​យន្តហោះអន្តរជាតិភ្នំពេញ SCA ក្រុមហ៊ុន K,Hann investment Group Ltd. ក្រុមហ៊ុន Cambodia KD Construction Material Industries Co., Ltd. ក្រុមហ៊ុន HKT Special Economic Zone Co., Ltd. និងក្រុមហ៊ុន​អចលនទ្រព្យ Cam-Jiachuang Co., Ltd.។

សមាគមឧកញ៉ាកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែមិថុនានេះ ក្នុងនាម​ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកនៃ​សមាគមឧកញ៉ាកម្ពុជា ក៏សូម​ចូលរួមអបអរសាទរ ជំទាវឧកញ៉ា លឹម សុខលី សមាជិកនៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា​ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា»។