ឧកញ៉ា តែ តាំងប៉ ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល ចូលរួមពិព័រណ៍កសិកម្ម “ភូមិកសិផលខ្មែរ” និងវេទិការ “រសជាតិកសិផលខ្មែរ”

ជុំវិញ​ឧកញ៉ា

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល អញ្ជើញចូលរួម ពិព័រណ៍កសិកម្ម “ភូមិកសិផលខ្មែរ” និងវេទិការ “រសជាតិកសិផលខ្មែរ” កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីពិព័រណ៍កសិកម្ម “ភូមិកសិផលខ្មែរ” និងវេទិការ “រសជាតិកសិផលខ្មែរ” នេះរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅផ្សារទំនើបជីបម៉ុងមេហ្កាម៉ល ២៧១ រាជធានីភ្នំពេញ មានរយពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ទី២ ខែមិថុនា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ពិព័រណ៍និងវេទិកាពិភាក្សាខាងលើ ធ្វើឡើងដើម្បីបំផុសស្មារតីជាតិ ជួយដល់កសិករខ្មែរ និងជំរុញការគាំទ្រកសិផលខ្មែរឱ្យ បានកាន់តែខ្លាំងក្លាឡើងថែមទៀត ជាពិសេសសម្រាប់អ្នកទទួលទាន និងអ្នកប្រើប្រាស់។

លើសពីនេះ ក៏នឹងផ្ដល់ឱកាសភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិតនិងអ្នកទទួលទិញ ក៏ដូចជាជំរុញការពិភាក្សាអំពីតម្រូវការក្នុងការផ្សព្វផ្សាយការប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុក។ជាពិសេសបំផុសគំនិតជាតិនិយម ជួយកសិករខ្មែរ និងពង្រឹងការគាំទ្រដល់វិស័យកសិកម្មកម្ពុជា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកប្រើប្រាស់”៕