ឧកញ៉ាបណ្ឌិត សំ សុខនឿន ច្រៀងបទ “ព្រែកជីកហ្វូណនតេជោប្រវត្តិសាស្ត្រ” បង្កប់អត្ថន័យជ្រាលជ្រៅ​ពីសក្តានុពលបម្រើសេដ្ឋកិច្ចថ្មី

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមហ៊ុន SAM SN GROUP​ និង​ជា​ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាន​បកស្រាយ​ចម្រៀង​មួយ​បទក្រោមចំណងជើងថា “ព្រែកជីកហ្វូណន​តេជោប្រវត្តិសាស្ត្រ” ​បង្កប់​​ទៅ​ដោយអត្ថន័យជ្រាលជ្រៅពីសក្តានុពលនៃព្រែកជីកប្រវត្តិសាស្ត្រ ដែលផ្តល់នូវ​អត្ថប្រយោជន៍យ៉ាងច្រើនមហាសាលដល់សង្គមជាតិ សេដ្ឋកិច្ចជាតិទាំងមូល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទោះបីជា​​លោកឧកញ៉ាបណ្ឌិតមិនមែនជា​អ្នក​ចម្រៀង​អាជីព តែ​លោក​បាន​ច្រៀង​ចម្រៀង​មួយបទ​ដ៏​មាន​អត្ថន័យ​នេះ​ដោយ​ផ្ទាល់​ក្នុងនាម​ជា​​អ្នកជំនួញម្នាក់ ដើម្បី​​បង្ហាញ​ពី​​ការ​គាំទ្រពេញ​ទំហឹង​យ៉ាង​មុតមាំ​ ​ទៅ​លើ​គម្រោង​ការសាងសង់​ព្រែកជីក​ហ្វូណនតេជោ តាម​យុទ្ធសាស្ត្រ​របស់​សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ការអនុវត្ត​បន្ត​ដោយ​​ភាព​ឈ្លាសវៃ​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលនឹងបើក​ការដ្ឋាន​សាងសង់​ក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។​

បទចម្រៀង “ព្រែកជីកហ្វូណនតេជោប្រវត្តិសាស្ត្រ” ត្រូវបានមហាជនមើលឃើញញថា បានបង្ហាញការគាំទ្រ​ជាខ្លាំងចំពោះគំនិតផ្តួចផ្តើម​ដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងយុទ្ធសាស្ត្រដ៏ខ្លាំងក្លា​របស់សម្តេច​តេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រី​ដែលបានដាក់ចេញនូចផែនការ​សាងសង់​ព្រែកជីកប្រវត្តិសាស្ត្រជាដង្ហើមសេដ្ឋកិច្ចថ្មីបន្ថែម សម្រាប់កម្ពុជាក្នុងវិស័យនាវាចរណ៍ ភស្តុកម្ម និង​ដឹកជញ្ជូន។

ជាមួយគ្នានេះដែរ ចម្រៀងដ៏ពិសិដ្ឋមួយបទនេះ ក៏បានបង្ហាញពីអ្នកបន្តវេនដឹកនាំនាវាកម្ពុជាលើ​មាគ៌ាដ៏ត្រឹមត្រូវ​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីបន្តនិរន្តរភាពជាតិ រក្សាសន្តិភាព ស្ថិរភាព​នយោបាយ និងការអភិវឌ្ឍ ព្រមទាំង​បានបន្តអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមានចលនា​ជាតិគាំទ្រ​យ៉ាងខ្លាំងក្លាពីប្រជាជនកម្ពុជានៅគ្រប់ទិសទីផងដែរ។

សូមទស្សនាវីដេអូខាងក្រោម៖