កូនប្រសារបស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ទទួលបានគោរមងារ «ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

លោកជំទាវ លីវ ប៉ឆេង ត្រូវជា​កូនប្រសាស្រីរបស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ត្រូវ​បានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់​ផ្តល់​គោរមងារជា «ឧកញ៉ា» តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥២៤/៤២៩ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវ លីវ ប៉ឆេង ជា​កូន​ស្រី​អ្នក​អភិជន​មួយរូប​​ក្នុង​រាជធានី​ភ្នំពេញ។ លោកជំទាវ បាន​​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក​ឧកញ៉ា លី ភូនរ៉ាត់ កូនប្រុស​របស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ កាលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

សូមជម្រាបផងដែរថា លោកជំទាវ លី អាផណ ត្រូវជា​កូនស្រីរបស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ក៏ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​ផ្តល់​គោរមងារជា «ឧកញ៉ា» កាល​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ផងដែរ ខណៈដែល​ អ្នកឧកញ៉ា លី យ៉ុងផាត់ ខ្លួនឯងផ្ទាល់ ក៏ទទួលបានការផ្តល់គោរមងារ​លំដាប់ខ្ពស់បំផុត «លោកអ្នកឧកញ៉ា» ពីព្រះមហាក្សត្រ នៅ​ថ្ងៃតែមួយ គឺ​​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ដូចគ្នា៕