លោកឧកញ៉ា ង៉ូវ លាងហ៊ួត អគ្គនាយកក្រុមហ៊ុន HGB Group ត្រូវបានជ្រើសតាំងជា ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) អាណត្តិទី៨ (២០២៤-២០២៦)។

សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានបង្ហាញឱ្យដឹងពីសមាសភាពថ្មីដែលត្រូវបានជ្រើសតាំង ជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធសម្រាប់អាណត្តិទី៨ (២០២៤-២០២៦) ដូចខាងក្រោម៖
១. ឧកញ៉ា ង៉ូវ លាងហ៊ួត អគ្គនាយកក្រុមហ៊ុន HGB Group Co.,Ltd ត្រូវបានជ្រើសតាំងជា ប្រធានក្រុមប្រឹក្សាភិបាល

២. លោក រីយ៉ូជី ហ្វូជីតា អគ្គនាយកក្រុមហ៊ុន Toyota (Cambodia) Co.,Ltd ត្រូវបានជ្រើសតាំងជា អនុប្រធានក្រុមប្រឹក្សាភិបាល

៣. លោក ប្រាយអ៊ិន (សាក់ក្យូ) កូ អគ្គនាយកក្រុមហ៊ុន Hyundai Camko Motor Company Ltd. ត្រូវបានជ្រើសតាំងជា អនុប្រធានក្រុមប្រឹក្សាភិបាល

៤. លោក អ៊ុំ គីម នាយកគ្រប់គ្រងផ្នែកលក់ ក្រុមហ៊ុន TF Motors Cambodia Co.,Ltd ត្រូវបានជ្រើសតាំងជា លេខាធិការ

៥. លោក ហ៊ី រ៉ាមី អនុប្រធាន ក្រុមហ៊ុន HGB Group Co.,Ltd ត្រូវបានជ្រើសតាំងជា ហេរញ្ញិក។

សូមជម្រាបថា សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ និងត្រូវបានចុះបញ្ជីជាផ្លូវការនៅឆ្នាំ២០១១។ សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បង្កើតឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការអភិវឌ្ឍ នៃឧស្សាហកម្មរថយន្ត នៅក្នុងប្រទេសកម្ពុជា នៅក្នុងលក្ខខណ្ឌមួយ ដែលមានភាពត្រឹមត្រូវ តម្លាភាព និងតុល្យភាព នៃតម្រូវការរបស់អ្នកនាំចូល អ្នកចែកចាយ អ្នកលក់ អតិថិជន និងនិយ័តករ៕