ព្រះមហាក្សត្រ ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ជាតូបការ» ជូនភរិយាអ្នកឧកញ៉ា លឹម រស់

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​បាន​ចេញ​ព្រះរាជក្រឹត្យ​ ប្រោសព្រះរាជទាន​គ្រឿងឥស្សរិយយស «ជាតូបការ» ជូន​អ្នកឧកញ៉ា សុទ្ធី ម៉ូនីកា ត្រូវជាភរិយា​របស់​អ្នកឧកញ៉ា លឹម រស់ សហស្ថាបនិក​ក្រុមហ៊ុន​ អាយអិនជី ហូលឌីង (I.N.G Holding) កាលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈ​ព្រះរាជក្រឹត្យលេខ នស/រកត/០៥២៤/៤៣៤ ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ តាមសំណើរបស់​ក្រសួង​មហាផ្ទៃ​ នេះ​ ព្រះមហាក្សត្រ​បាន​ប្រោសព្រះរាជទាន​គ្រឿងឥស្សរិយយស ​តាម​លំដាប់ថ្នាក់​ ដល់​មន្ត្រីរាជការ និង​សប្បុរសជន​ ១២រូប។ ក្នុងនោះ អ្នកឧកញ៉ា សុទ្ធី ម៉ូនីកា, ឧកញ៉ា ម៉ុង ឃុន និងឧកញ៉ា ស៊ន សុទ្ធី ព្រមទាំង​ ឯកឧត្តម ប៉េង ពោធិ៍សា និង​បណ្ឌិត ចិន សាធាន ទទួល​បាន​គ្រឿងឥស្សរិយយស​ថ្នាក់​ខ្ពស់​បំផុត​ ជាតូបការ។

សូមជម្រាបថា អ្នកឧកញ៉ា សុទ្ធី ម៉ូនីកា សមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា ​ជា​នាយិកាក្រុមហ៊ុន​​ផ្តល់សេវាកម្ម​អ៊ីនធើណែត​ Online។ លោកស្រី​ទទួលបានការប្រោសព្រះរាជទានតែងតាំងជា ឧកញ៉ា ដោយព្រះ​រាជក្រឹត្យ​លេខ នស/រកត/០៥១០/៣៦៣ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១០ និងទទួលបានការត្រាស់បង្គាប់​ផ្ដល់គោរមងារជា អ្នកឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤២៣/៥៩៥ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣៕