ឧកញ៉ា ថៃ ស៊ាង អភិបាលក្រុមហ៊ុន ធី.អេស.អិន.អ ឌីស្រ្ទីប្យ៊ូសិន ខូ អិលធីឌី បានក្លាយជាសមាជិកថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសឱ្យដឹងរបស់សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។
ឧកញ៉ា ថៃ ស៊ាង អភិបាលក្រុមហ៊ុន ធី.អេស.អិន.អ ឌីស្រ្ទីប្យ៊ូសិន ខូ អិលធីឌី ជាប្រភេទក្រុមហ៊ុន អាហរ័ណ នីហរ័ណ(សម្ភារប្រើប្រាស់ក្នុងផ្ទះ) និងអាហរ័ណ នីហរ័ណ (គ្រឿងឧបភោគបរិភោគ)។
សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយមានទំនាក់ទំនងនៅទូទាំងប្រទេស ព្រមទាំងដៃគូកម្រិតតំបន់ និងពិភពលោក។ បច្ចុប្បន្ន មានសភាពាណិជ្ជកម្មកម្ពុជា មានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ចំនួនសរុប១៨ ដែលស្ថិតនៅក្រោមសភាពាណិជ្ជកម្មកម្ពុជា។
សូមជម្រាបថា សភាពាណិជ្ជកម្ម គឺជាស្ថាប័នគ្រឹះស្ថានសាធារណៈមួយនៅក្រោមអាណាព្យាបាលក្រសួងពាណិជ្ជកម្ម មិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឱ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួននៅទូទាំងប្រទេស និងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ៕