មិនធ្លាប់មាននៅកម្ពុជា! ឧកញ៉ា ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ ប្រកាសជូនរថយន្ត ១គ្រឿង និងការចំណាយគ្រប់យ៉ាង ដល់បវរកញ្ញាឯកកម្ពុជា ឆ្នាំ២០២៤

ជុំវិញ​ឧកញ៉ា

ក្នុងនាមជា ម្ចាស់ឧបត្ថម្ភធំ ក្នុងកម្មវិធី Miss International នាប្រទេសជប៉ុន ដែលនឹងប្រកួតនាពេលខាងមុខ និងជាអ្នកជំនួញក្នុងវិស័យច្នៃម៉ូដ គ្រឿងអលង្ការ មាស ពេជ្រ ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា លោកឧកញ៉ា ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ ក្នុងពិធីសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤ បានប្រកាសយ៉ាងឱឡារឹកថា ឆ្នាំនេះ លោកឧកញ៉ា នឹងលើកទឹកចិត្តប្អូនៗ ក្មួយៗ ដែលជាបេក្ខនារីឆ្នើមមួយរូបតំណាង បវរកញ្ញាកម្ពុជា ចេញទៅប្រកួតនៅប្រទេសជប៉ុន ដោយផ្ដល់ជូនរថយន្ត ១គ្រឿង តម្លៃ ៥មុឺនដុល្លារ ចុះ និងការផ្គត់ផ្គង់សព្វគ្រប់ មិនឱ្យមានការលំបាកណាមួយជាដាច់ខាត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ម្ចាស់ហាងពេជ្រ CSNJ រូបនេះ បញ្ជាក់បន្ថែមថា ដើម្បីត្រៀមចម្រាញ់បវរកញ្ញាឯកលំដាប់ប្រទេស យកទៅប្រកួតនៅប្រទេសជប៉ុន គឺយើងនឹង រៀបចំការប្រកួត Miss Cambodia 2024 ដើម្បីប្រឡងជម្រុះរកឱ្យឃើញ បេក្ខនារី ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ពេញលេញជាមុនសិន។ លោកឧកញ៉ា ចិន សំណាង បង្ហើបឱ្យដឹងថា ក្រៅពីការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង ឆ្នាំ២០២៤នេះ ហាងពេជ្រ CSNJ សម្រេចច្នៃមកុដ ជាទម្រង់ប្រាសាទព្រះវិហារ អមដោយត្បូងរតនៈគីរី សម្រាប់អ្នកឈ្នះ ជាបវរកញ្ញាតំណាងកម្ពុជា និងខ្សែកពេជ្ររំលេច ជាមួយត្បូងរតនៈគីរី ដែលធ្វើឲ្យបេក្ខនារីអ្នកឈ្នះ កាន់តែស្អាត និងមានមុខមាត់បន្ថែមទៀត។

លោកឧកញ៉ា ចិន សំណាង បានគូសបញ្ជាក់បន្ថែមថា៖ «គោលបំណងកម្មវិធី Miss Cambodia មានគោលបំណងចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី អារិយធម៌ ប្រវត្តិសាស្ត្ររបស់កម្ពុជាយើង អ្វីដែលពិសេសគឺការទាក់ទាញភ្ញៀវទេសចរពិភពលោកមកកម្ពុជា ជាពិសេសគឺការបង្ហាញម្កុដ ដែលរចនាក្បាច់លំនាំតាមប្រាសាទព្រះវិហារ ហើយរំលេចដោយក្បូរក្បាច់ត្បូងរតនៈគិរី ៦គ្រាប់ ថែមទៀតផង »។

លោកឧកញ៉ា ម្ចាស់ឧបត្ថម្ភធំ កម្មវិធីប្រកួត Miss Cambodia 2024 បន្តថា៖ ម្កុដដ៏ស្រស់ស្អាតនេះ លោកឧកញ៉ា និងក្រុមជាងជំនាញ ប្រចាំហាងពេជ្រ CSNJ បានប្រមូលផ្ដុំគ្នាច្នៃយ៉ាងយកចិត្តទុកដាក់បំផុត ដោយចំណាយពេលរហូតដល់ ៣ខែ គិតជាទឹកប្រាក់វិញ ដល់ម៉ឺនដុល្លារឯណោះ ដោយត្រូវឌីស្សាញ ធ្វើយ៉ាងណាបញ្ចូលភាពទាក់ទាញអំពីប្រាសាទព្រះវិហាររបស់យើង និងរំលេចត្បូងរតនៈគីរី ដែលជារបស់ខ្មែរយើង ឱ្យអន្តរជាតិបានស្គាល់កាន់តែច្បាស់។

សូមជម្រាបជូនថា ក្រៅពីជាអ្នកច្នៃម៉ូដមកុដដ៏ស្រស់ស្អាត ចូលរួមក្នុងកម្មវិធីប្រកួតបវរកញ្ញាជាច្រើន នៅកម្ពុជា និងទៅប្រកួតនៅលើឆាកអន្តរជាតិ ហាងគ្រឿងអលង្ការពេជ្រ CSNJ លោកឧកញ៉ា ចិន សំណាង ក៏ជាហាងពេជ្រលំដាប់កំពូលមួយ ប្រចាំប្រទេសកម្ពុជា ដែលប្រមូលផ្ដុំ ដោយក្រុមជាងមានបទពិសោធន៍យូរឆ្នាំ ទាំងក្នុងស្រុក និងមកពីប្រទេសឥណ្ឌា។ ហាងពេជ្រ CSNJ ជំនាញលើការកែច្នៃម៉ូដគ្រឿងអលង្ការគ្រប់ម៉ូដ គ្រប់តម្លៃ តាមការកុម្ម៉ង់របស់អតិថិជន ធានាលើគុណភាព ១០០% មិនឱ្យខកបំណងឡើយ៕