ឧកញ៉ា តែ តាំងប៉ ឧបត្ថម្ភថវិកា៥ពាន់ដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគម មូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC បានឧបត្ថម្ភថវិកាចំនួន ៥ ០០០ដុល្លារអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ«រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ កាកបាទក្រហមកម្ពុជា ក៏បានប្រកាសថ្លែងអំណរគុណដល់លោកឧកញ៉ា តែ តាំងប៉ ផងដែរ ដែលបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន៥ ០០០ដុល្លារអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ។

កាកបាទក្រហមសាខាខេត្តបន្ទាយមានជ័យនឹងប្រើប្រាស់ថវិកាដ៏ថ្លៃថ្លានេះជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះគ្រប់ប្រភេទ។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ឧកញ៉ា តែ តាំងប៉ តែងតែចូលរួមបរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនជូនដល់កាកបាទក្រហមកម្ពុជា និងចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀតផងដែរ។

សូមជម្រាបជូនផងដែរថា ខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ នឹងប្រារព្វឡើងក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

ថវិកាដែលទទួលបានពីសប្បុរសជន សមាគមជាតិមួយនេះនឹងប្រើប្រាស់ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៕