ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC បានអញ្ជើញ អធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីអំពី « ទីផ្សារឌីជីថល » ដល់សហគ្រាសធុនតូច និងមធ្យម នៅខេត្តរតនគិរី នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។

កម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីអំពី « ទីផ្សារឌីជីថល » ដល់សហគ្រាសធុនតូច និងមធ្យម នៅខេត្តរតនគិរីនេះ ក៏មានការចូលរួមប្រមាណ៣០នាក់ផងដែរ។
វគ្គបណ្តុះបណ្តាលនេះ ទទួលបានការគាំទ្រពីគម្រោង មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) និងរៀបចំ ដោយ FASMEC ដែលមានគោលដៅបណ្ដុះបណ្ដាលចំណេះជំនាញ ទីផ្សារឌីជីថល ជូនដល់ម្ចាស់សហគ្រាស ដែលបានចូលរួមទាំង៣០រូបនោះ។

សូមបញ្ជាក់ថា កម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីអំពី « ទីផ្សារឌីជីថល » ដល់សហគ្រាសធុនតូច និងមធ្យម គឺជាកម្មវិធីមួយក្នុងផែនការឆ្នាំ២០២៤ របស់ FASMEC ដែលគ្រោងរៀបចំវគ្គបណ្តុះបណ្តាល ការធ្វើទីផ្សារឌីជីថលនេះ ដល់សហគ្រាសធុនតូច និងមធ្យម ទូទាំង ២៥ រាជធានី/ខេត្ត៕





