ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ដល់លោកស្រី កែវ សុម៉ាលី

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រោសព្រះរាជទាន​ត្រាស់បង្គាប់​ផ្តល់គោរមងារ លោកស្រី កែវ សុម៉ាលី ជា «ឧកញ៉ា» ​​នៅ​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ​​តាមសេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី កែវ សុម៉ាលី ត្រូវបានគេដឹងថា​ជាអ្នកជំនួញ​ផ្នែក​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​ដ៏លេចធ្លោរមួយរូប​នៅកម្ពុជា។ លោកស្រី ​ជា​អគ្គនាយិកាក្រុមហ៊ុន បុរី ជ័យឧត្តមហូម ឯ.ក ​​ដែលមាន​លក់ប្រភេទ​ផ្ទះ​វីឡា ផ្ទះ​អាជីវកម្ម និងផ្ទះ​ល្វែង ស្ថិត​នៅជាច្រើនទីតាំងដូចជា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ, ​សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ, ផ្លូវបំបែកផ្សារថ្នល់ទទឹង ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤១ ខេត្តកំពង់ស្ពឺ។