អ្នកឧកញ៉ា សួរ វីរៈ អំពាវនាវបងប្អូនទាំងអស់ ប្រុងប្រយ័ត្នចំពោះការឆបោកតាមប្រព័ន្ធ Telegram ដែលបង្កើតឡើងដាក់រូបអ្នកឧកញ៉ា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស អំពាវនាវ ពុកម៉ែ បងប្អូន មិត្តភ័ក្រ្ត ទាំងអស់ ប្រុងប្រយ័ត្នចំពោះការឆបោកតាមប្រព័ន្ធ Telegram ក្រោយមានជនឆបោកបានបង្កើតគណនី Telegram ដាក់រូបអ្នកឧកញ៉ា។ នេះបើតាមការឱ្យដឹងពីអ្នកឧកញ៉ា នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងថា «សូមជម្រាបជូនពុកម៉ែ បងប្អូន មិត្តភ័ក្រ្ត ទាំងអស់ជ្រាបថា Acount Telegram ខាងក្រោមនេះមិនមែនជារបស់ខ្ញុំនោះទេ។ ដូច្នេះសូមប្រុងប្រយ័ត្នរាល់ទង្វើឆបោកណាមួយ ដែលអាចកើតមានឡើង ពីAccount ក្លែងក្លាយនេះ»។

សូមជម្រាបជូនថា មានជនឆបោកបានបង្កើត Acount Telegram ក្លែងក្លាយដាក់រូបដាក់ឧកញ៉ា សួរ វីរៈ ដើម្បីឆបោកឱ្យប្រជាពលរដ្ឋខ្មែររកស៊ីបណ្ដាក់ទុនតាមប្រព័ន្ធអនឡាញ៕