អ្នកឧកញ៉ាបណ្ឌិត ជា រតនា ប្រធានមូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា បានប្រកាសថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមបរិច្ចាគថវិកាដល់មូលនិធិអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ដើម្បីជួយទ្រទ្រង់ជនពិការកំបុតដៃទាំងពីរ។
អ្នកឧកញ៉ា អគ្គនាយកក្រុមហ៊ុន SUN & MOON GROUP និងជាម្ចាស់សណ្ឋាគារ Sun & Moon, Riverside Hotel បានលើកឡើងថា «ខ្ញុំបាទ និងភរិយាតំណាងមូលនិធិ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកាដល់មូលនិធិអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងសប្បុរសជននានា ដើម្បីជួយទ្រទ្រង់ដល់ជនពិការកំបុតដៃទាំងពីរ នៅក្នុងកម្មវិធីជួបជុំជនពិការកំបុតដៃទាំងពីរទូទាំងប្រទេសឆ្នាំ២០២៤ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ សាន់ & មូន រីវើសាយ ដែលមានរាយនាមដូចខាងក្រោម៖
ប្រសិនបើមានការភ្លេចភ្លាំងឈ្មោះសប្បុរសជនណាមួយ មូលនិធិយើងខ្ញុំសូមមេត្តាអធ្យាស្រ័យអភ័យទោស ដោយសារតែមានការបរិច្ចាគមកពីច្រើនប្រភព»។
សូមបញ្ជាក់ជូនផងដែរថា មូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងសប្បុរសជននានា នឹងរៀបចំកម្មវិធីជួបជុំបងប្អូនជនពិការកំបុតដៃទាំង២ ទូទាំងប្រទេសកម្ពុជា លើកទី១៣ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារ សាន់ & មូន រីវើសាយ ជាប់ស្ពានអាកាសក្បាលថ្នល់។
មូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងសប្បុរសជននានា តែងតែខិតខំកៀរគរថវិកាពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស ដើម្បីជួយទ្រងទ្រង់ និងជួយសម្រាលបន្ទុកដល់ជនពិការកំបុតដៃទាំង២ទូទាំងប្រទេសកម្ពុជា។ កន្លងមក ក្រោមគំនិតផ្ដួចផ្ដើមរបស់ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា មូលនិធិ បានជួយឧបត្ថម្ភជាថវិកា និងសម្ភារៈផ្សេងៗ ដល់ជនពិការកំបុតដៃទាំង២ ជារៀងរាល់ឆ្នាំ ដើម្បីធ្វើជាដើមទុនបង្កើតមុខរបរ ផ្គត់ផ្គង់ការរៀនសូត្រ ពង្រីកចំណេះជំនាញវិជ្ជាជីវៈ សម្រាប់អនាគតពួកគាត់ជាដើម។
ជាក់ស្តែង កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ មូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងសប្បុរសជននានា ក៏ទើបតែបានជួបជុំបងប្អូនជនពិការកំបុតដៃទាំង២ ទូទាំងប្រទេសកម្ពុជាលើកទី១២ សរុបចំនួន ១៤៩នាក់ ដោយបានជួយឧបត្ថម្ភ ពីថវិកា ក្នុងម្នាក់ ចំនួន ១លានរៀល អាវយឺត១ និងរៀបចំអាហារថ្ងៃត្រង់យ៉ាងយកចិត្តទុកដាក់ ព្រមទាំង រៀបចំពិធីសាសនា រាប់បាត្រ និងនិមន្តព្រះសង្ឃ ១០៨ អង្គ សូត្រមន្តចម្រើនព្រះបរិត្ត អាយុវឌ្ឍនមង្គល ផងដែរ៕