ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ លោក លន លាងហុង ជា «ឧកញ៉ា» នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោក លន លាងហុង ត្រូវបានគេស្គាល់ថាជាកូនប្រុសរបស់ អ្នកឧកញ៉ា តុល លន ស្ថាបនិកក្រុមហ៊ុន លន ស៊ីធី គ្រុប ដែលជាគម្រោងអភិវឌ្ឍន៍លំនៅឋានដ៏ធំមួយនៅកម្ពុជា, អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងលោកស្រី ហ៊ោ ខាន់។ លោក លន លាងហុង ជាសមាជិកនៃសមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍។ ឧកញ៉ា លន លាងហុង ទើបភ្ជាប់ពាក្យជាមួយគូដណ្តឹងឈ្មោះ វង្ស សូហ៊ុយ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាៗ ជាច្រើនរូបផងដែរ៕


