បន្ទាប់ លាចាកសិក្ខាបទ ជាព្រោះសង្ឃនៅវត្តនិគ្រោធវ័ន ហៅវត្ត គល់ទទឹង មិនបានប៉ុន្មានផង លោក ឧកញ៉ា ហ៊ួត ជា ដែលជាត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាថៅកែក្រុមហ៊ុន ហ៊ួតជាខូអិលធីឌី ចែកចាយលក់សម្ភារៈសំណង់ស្ទើរពេញប្រទេស ថ្មីនេះបានបើកសម្ពោធសាខាថ្មី១ទៀតរបស់ខ្លួនហើយ នៅឯខេត្ត បន្ទាយមានជ័យ ដែលនេះគឺជា សាខាទី៣២ របស់ក្រុមហ៊ុន។
លោក ហ៊ួត សុខឡាយ ម្ចាស់សាខាលក់សំភារៈសំណង់ខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ដោយឃើញខេត្តបន្ទាយមានជ័យជាខេត្តជាប់ព្រំដែននិងប្រទេសថៃហើយកំពុងមានការអភិវឌ្ឍនិងរីកចម្រើនលើវិស័យសំណង់ទើបលោកសម្រេចបើកសាខាចែកចាយក្រុមហ៊ុនហ៊ួតជាផ្គត់់ផ្គង់សម្ភារៈសំណង់ដើម្បីតម្រូវការចាំបាច់និងទាន់សម័យហើយមានគុណភាពជាគុណភាពម៉ាឡេស៊ី។
លោក ហ៊ួត ជា នាយកក្រុមហ៊ុនហ៊ួតជាខូអិលធីឌីផ្គត់ផ្គង់សំភារៈសំណង់បានបញ្ជាក់ថា៖ក្រុមហ៊ុនហ៊ួតជាខូអិលធីឌីមានសាខាទូរទាំង២៥រាជធានីខេត្តហើយមានបេសកម្មជួយដល់ក្រុមហ៊ុនអភិវឌ្ឍសំណង់ក៍ដូចជាអ្នកប្រើប្រាស់សម្រេចនុវគម្រោងធំៗក៍ដូចជាទទួលបានផលិតផលមានគុណភាពប្រកបដោយភាពងាយស្រួយនិងទំនុកចិត្ត។
លោកបានបញ្ជាក់ថា៖គុណតម្លៃរបស់ក្រុមហ៊ុនហ៊ួតជាមានគុណតម្លៃមួយចំនួនរួមមាន សុចរិតភាពនិងនៅជាមួយអតិថិជនជានិរន្តរ៍មានការទទួលខុសត្រូវនិងផ្តល់សេវាកម្មប្រកបដោយភាពងាយស្រួល ធ្វើអាជីវកម្មដោយមានសហការល្អក្នុងរយៈពេលយូរអង្វែង។ហើយសង្ឃឹមពួកគាត់និងបន្តកិច្ចសហការក៍ដូចជាគាំទ្រដើម្បីអោយសម្រេចគោលដៅធំរបស់ក្រុមហ៊ុនបាន៕