ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ លោក ឡោ ងី ជា «ឧកញ៉ា» នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក ឡោ ងី ត្រូវបានគេដឹងថា ជានាយកប្រតិបត្តិក្រុមហ៊ុន ត្រូភីខេម ហ្រ្វ៊ូត អេន វេជីថេប៊ល ឯ.ក (Tropicam Fruit and Vegetables) ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា ជាអគ្គនាយកក្រុមហ៊ុន។ ក្រុមហ៊ុន ត្រូភីខេម ហ្រ្វ៊ូត អេន វេជីថេប៊ល ឯ.ក ជាក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយបន្លែ និងផ្លែឈើសុវត្ថិភាព ស្ថិតនៅផ្លូវ បុរីព្រេមៀលែន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕