ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ លោក ណយ សុខឡុង ជា «ឧកញ៉ា» នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ណយ សុខឡុង ត្រូវបានគេដឹងថា ជាកូនប្រសាររបស់ អ្នកឧកញ៉ា តុល លន អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុន លន ស៊ីធី គ្រុប។ លោក ណយ សុខឡុង បានរៀបចំពិធីភ្ជាប់ពាក្យជាមួយកញ្ញា លន ល័យហៀង កូនស្រីរបស់អ្នកឧកញ៉ា តុល លន កាលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ និងបានចូលរោងជ័យអាពាហ៍ពិពាហ៍ដ៏ធំមួយ កាលពីថ្ងៃ០៤ ខែមករា ឆ្នាំ២០២៣។


