ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ លោក ធូ សុខចន្ថា ជា «ឧកញ៉ា» នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោក ធូ សុខចន្ថា ត្រូវជាស្វាមីរបស់លោកស្រី លន ល័យហួង ដែលជាកូនស្រីរបស់ អ្នកឧកញ៉ា តុល លន អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុន លន ស៊ីធី គ្រុប។ លោក ធូ សុខចន្ថា បានចូលរោងជ័យរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី លន ល័យហួង កាលឆ្នាំ២០១៧។

សូមជម្រាបថា លោក រុណ រដ្ឋា និងលោក ណយ សុខឡុង ដែលត្រូវជាកូនប្រសាររបស់ អ្នកឧកញ៉ា តុល លន និងលោក លន លាងហុង កូនពៅរបស់ អ្នកឧកញ៉ា តុល លន ក៏ទទួលបានការត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ពីព្រះមហាក្សត្រ ក្នុងខែមិថុនា ឆ្នាំ២០២៤នេះផងដែរ៕