ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ និងជាប្រធាន FASMEC បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាលអញ្ជើញចូលរួម កម្មវិធី សម្ពោធគម្រោងវគ្គបណ្ដុះបណ្ដាល ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស SME កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

ក្រៅពីចូលរួម កម្មវិធី សម្ពោធគម្រោងវគ្គបណ្ដុះបណ្ដាល ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស SME ហើយនោះ លោកឧកញ៉ា តែ តាំងប៉ ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងការសហការណ៍អនុវត្តគម្រោង រវាង FASMEC និង TEDP នៅការិយាល័យ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) រាជធានីភ្នំពេញ ផងដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធី សម្ពោធគម្រោងវគ្គបណ្ដុះបណ្ដាល ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស SME មានគោលបំណងដើម្បីផ្សព្វផ្សាយ និងចែករំលែកដល់សហគ្រាសធុនតូច និងមធ្យមនៅទូទាំងប្រទេសកម្ពុជាបានដឹង និងត្រៀមខ្លួនក្នុងការចូលរួមវគ្គបណ្តុះបណ្តាល៕





