អ្នកឧកញ៉ា ៣រូប និងឧកញ៉ាៗចំនួន ២៣រូប ទទួលបានការបំពាក់គ្រឿងឥស្សរិយយសលំដាប់ខ្ពស់បំផុតរបស់ប្រទេសកម្ពុជា ថ្នាក់ «ជាតូបការ» ដោយផ្ទាល់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះ។
ការបំពាក់គ្រឿងឥស្សរិយយស ថ្នាក់ «ជាតូបការ» នេះ បានធ្វើឡើងក្នុងពិធី “សំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរទិវាសហគ្រាសធុនមីក្រូតូច និងមធ្យម” ក្រោមអធិបតីភាពសម្តេចធិបតី នាយករដ្ឋមន្ត្រី។
អ្នកឧកញ៉ា ៣រូប ដែលទទួលបានការបំពាក់គ្រឿងឥស្សរិយយស «ជាតូបការ» គឺ អ្នកឧកញ៉ា ទុយ គី, អ្នកឧកញ៉ា អ៊ូ ឆាយ និងអ្នកឧកញ៉ា ហ៊ួរ ហាក់សេង ព្រមទាំងឧកញ៉ា ២៣រូប រួមមាន ឧកញ៉ា លាង ហ៊ី, ឧកញ៉ា កៅ មុយលីម, ឧកញ៉ា ជា ដាណា, ឧកញ៉ា សួង សុភារ័ត្ន, ឧកញ៉ា សុខ សុផល, ឧកញ៉ា ឡោក ដារិទ្ធិ, ឧកញ៉ា អ៊ូ ស្រុន, ឧកញ៉ា ស៊ីន ឃីម, ឧកញ៉ា ឃិន ចន្តា, ឧកញ៉ា សរ សុខប៊ុនលីម, ឧកញ៉ា លាង វិនឡុង, ឧកញ៉ា តាំង ល័ក្ខហាវ, ឧកញ៉ា វិញ ខេវិន, ឧកញ៉ា ជាម ហេង, ឧកញ៉ា ជឹម សុជាតា, ឧកញ៉ា ឌី ហឿងញ៉ែន, ឧកញ៉ា ឡេង ស្រុយហាំង, ឧកញ៉ា ឡេង ស្រុយហាក់, លោកជំទាវ ឧកញ៉ា សន សុធី, លោកជំទាវ ឧកញ៉ា ចាង សុខគីម, លោកជំទាវ ឧកញ៉ា អ៊ឺង គឹមហុង, លោកជំទាវ ឧកញ៉ា លីវ ស៊ីវម៉ី, លោកជំទាវ ឧកញ៉ា ម៉ុក ទិព្វរាសី។ ក្រៅពី អ្នកឧកញ៉ា និងឧកញ៉ាៗខាងលើនេះ ក៏មានឯកឧត្តម លោកជំទាវ លោក-លោកស្រី មួយចំនួនទៀតផងដែរ។
សូមជម្រាបថា គ្រឿងឥស្សរិយសជាតូបការ ត្រូវបានបង្កើតដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ កាលពីថ្ងៃទី ៥ តុលា ១៩៩៥។ គ្រឿងឥស្សរិយយសនេះ សម្រាប់ផ្តល់ជូនប្រមុខរដ្ឋបរទេស និងជនជាតិខ្មែរដែលបានជួយដល់ប្រទេសជាតិយ៉ាងពិសេស។ មេដាយជាតូបការ ជាមេដាយខ្ពស់បំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទមាតុប្រទេស ដែលចេញដោយព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ និងអាចបំពាក់ដោយនាយករដ្ឋមន្ត្រី៕