ឧកញ៉ា តែ តាំងប៉ ថ្លែងអំណរគុណលោកTANGKIAT PHACHARA RAD THAWIT ដែលឧបត្ថម្ភថវិកា ៥ពាន់ដុល្លារ ដល់សមាគមមូលនិធិសម្តេចតេជោSME

ជុំវិញ​ឧកញ៉ា

លោកTANGKIAT PHACHARA RAD THAWIT បានឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក ដល់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ ក្នុងពិធីសំណេះសំណាល និងពិសាភោជនីអាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម កាលពីថ្ងៃទី២៧ ខែិថុនា ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏បានប្រកាស និងផ្តល់លិខិតថ្លែងអំណរគុណដល់លោក TANGKIAT PHACHARA RAD THAWIT ដែលបានឧបត្ថម្ភថវិកា 5000$ ដល់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាផងដែរ។

សូមជម្រាបថា សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ត្រូវបានចាត់ទុកជាមូលដ្ឋាន នៃវិស័យឧស្សាហកម្មរបស់ប្រទេសកម្ពុជា ក្នុងការជួយស្ដារ និងជួយទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ឱ្យមានភាពល្អប្រសើរឡើងវិញនៅកម្ពុជា៕